ថ្ងៃសុក្រ ១១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី ការចរាចរដោះដូរទំនិញ ឬផលិតផលកសិកម្មក្នុងបរិបទការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង-ស្រុកទទួលបន្ទុកកសិកម្ម នាយខណ្ឌ រដ្ឋបាលជលផល ព្រៃឈើ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធសំខាន់ៗ សរុបចំនួន ២២រូប / ស្រី ០៥រូប។ខ្លឹមសារនៃកិច្ចប្រជុំ បានបង្ហាញពី៖
១.ការបង្កើតទីតាំងផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផលកសិកម្ម តាមបណ្តាស្រុក/ក្រុង ដើម្បីធ្វើយ៉ាងណាក្តាប់ព័ត៍មានការចរាចរទំនិញ ឬផលិតផលកសិកម្ម ដូចជាអ្នកលក់ អ្នកប្រមូលទិញ អ្នកចែកចាយ និងអ្នកប្រើប្រាស់
២.ក្តាប់នូវស្ថិតិទីតាំងសិប្បកម្ម សត្វឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ក្រុមហ៊ុន -ចំនួនកម្មករ ក្នុងទីតាំង -ការចរាចររបស់កម្មករ
៣.កាបែងចែកតួនាទីរៀបចំរបាយការណ៍ស្ថានភាពចរាចរផលិតផលកសិកម្ម ក្នុងទីផ្សារ(រដ្ឋបាលក្រុង/ស្រុក) និងស្ថិតិមូលដ្ឋានសិប្បកម្ម កសិដ្ឋាន ដេប៉ូ រោងចក្រកែច្នៃ និងក្រុមហ៊ុន (មន្ទីរកសិកម្ម ) ប្រចាំថ្ងៃជូន រដ្ឋបាលសាលាខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម