ថ្ងៃអង្គារ ១៥រោច ខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
១១ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ និងលោក ខាត់ ពុយ
អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សមាជិកក្រុមប្រឹក្សាឃុំស្នារអន្សា នគរបាលប៉ុស្តិ៍ស្នាអន្សា មេភូមិបេង មេភូមិក្រាំងវែងសមាជិកសហគមន៍កំពង់ប្រាក់ បានចុះពិនិត្យទីតាំង ដែលជនសង្ស័យ ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតក្នុងដីតំបន់៣ ចំនុចត្រពាំងធុច នៅភូមិបេង ឃុំ ស្នាអន្សា ស្រុកក្រគរ :
១- ទីតាំង ទី ១ លួចភ្ជួរឈួសឆាយ ត្រង់និយាមកា
X= 0408913 Y= 1389238
X= 0409050 Y= 1389203
2- ទីតាំង ទី ២ ព្រួសស្រូវរួច ត្រង់និយាមការ
X= 0408913 Y= 1389238
X= 0408930 Y =1389313
3-ទីតាំង ទី ៣ កាប់ឆ្ការគាស់រានព្រៃលិចទឹក ត្រង់និយាមកា
X= 0408824 Y= 1389521
X= 0408884 Y = 1389504
ចំពោះជនសង្ស័យដែលបានធ្វើការ លួចឈូសឆាយ រានដីព្រៃលិចទឹកធ្វើស្រែ ក្រុមការងារកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីរកមុខសញ្ញា ធ្វើកំនត់ហេតុបទល្មើសជលផលជាក់ស្តែងដើម្បីបញ្ចូនទៅតុលាការ តាមនិតិច្បាប់ស្តីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម