មាតិកា
កិច្ចប្រជុំរៀបចំក្រុមការងារទទួលបន្ទុកតាមភូមិ ដើម្បីចុះសាកសួរសុខទុក្ខនិង ដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្ត្តាឡីស័កនៅសង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១៨ ឧសភា ២០២១
78

ថ្ងៃច័ន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧  ខែឧសភា  ឆ្នាំ២០២១  នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំរៀបចំក្រុមការងារទទួលបន្ទុកតាមភូមិ ដើម្បីចុះសាកសួរសុខទុក្ខនិង ដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្ត្តាឡីស័កក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងមានការចូលរួមពីនាយ នាយរងខណ្ឌ រដ្ឋបាលព្រៃឈើ ជលផល ប្រធាន អនុប្រធានការិយាល័យជំនាញ សរុប ១៩នាក់ /ស្រី ០១ នាក់។ កិច្ចប្រជុំនេះ ក្នុងគោលបំណង ពិភាក្សា លើការងារផែនការសកម្មភាពការងារ កញ្ចប់សំភារៈ និងថវិកា ផ្តល់ជូនប្រជាពលរដ្ឋ តាមការឯកភាព ជាស្តង់ដា ០១សម្រាប់ក្រុមការងារ ចុះជួយសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter