មាតិកា
សកម្មភាព ពិនិត្យទីតាំង ដែលជនសង្ស័យ ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតក្នុងដីតំបន់៣ នៅភូមិបេង ឃុំ ស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៩ ឧសភា ២០២១
98

ថ្ងៃអង្គារ ០៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
១៨ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ និងលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយផ្នែក  លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ សមាជិកក្រុមប្រឹក្សាឃុំស្នារអន្សា នគរបាលប៉ុស្តិ៍ស្នាអន្សា មេភូមិបេង មេភូមិជីចេះ
មេភូមិក្រាំងវែង សមាជិកសហគមន៍កំពង់ប្រាក់ បានចុះពិនិត្យទីតាំង ដែលជនសង្ស័យ ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតក្នុងដីតំបន់៣  នៅភូមិបេង ឃុំ ស្នាអន្សា ស្រុកក្រគរ :
 ១- ទីតាំង ទី ១ លួចភ្ជួរឈួសឆាយ និយាមកា មាន
X= 0408690 Y= 1389535
X= 0408347     Y= 1389684
2- ទីតាំង ទី ២ ព្រួសស្រូវរួច ត្រង់និយាមការ 
X= 0408093       Y= 1389531
X= 0408046        Y =1389686
3-ទីតាំង ទី ៣ កាប់ឆ្ការគាស់រានព្រៃលិចទឹក ត្រង់និយាមកា 
X= 0409424 Y= 1388995
 X= 0409399 Y = 1388893
4-ទីតាំងទី៤ លួចឈូសឆាយ ត្រង់និយាមកា
X= 0409460 Y= 1389065
X= 0409419 Y = 1389066
ចំពោះតំរុយជនល្មើសដែលបានធ្វើការ លួចឈូសឆាយ រានដីព្រៃលិចទឹកធ្វើស្រែ ក្រុមការងារបានកំណត់អត្តសញ្ញាណបានមួយ ចំនួន ដើម្បីធ្វើកំណត់ហេតុបញ្ចូនទៅតុលាការតាមនិតិវិធីច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter