ថ្ងៃអង្គារ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥
ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំ ក្រុមការងារ កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ក ដោយមានការចូលរួមពីក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាសង្កាត់ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ទើបមកពីបណ្តាខេត្ត ដែលបានការឯកភាពពីក្រុមគ្រូពេទ្យនៅមណ្ឌលចត្តាឡីស័ក បានអនុញ្ញាតឱ្យពួកគាត់បន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងនោះ ភូមិរលាប ១គ្រួសារ ភូមិស្ទឹងតូច ២គ្រួសារ និងភូមិថ្នល់ជប៉ុន១គ្រួសារ។
ក្រុមការងារបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណា ថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ ។ លោកបានជួយឧបត្ថម្ភក្នុង១គ្រួសារៗ ទទួលបាន អង្ករ១០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១ដប ទឹកសុីអុី ១ដប ទឹកសុទ្ធ ២យួរ និងគ្រាប់ពូជបន្លែ ៤មុខ(ត្រកួន ត្រសក់ សណ្តែកកួរ ស្ពៃ ) ផងដែរ សម្រាប់ធ្វើការដាំដុះជាប្រភពចំណូលក្នុងគ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម