មាតិកា
សកម្មភាព សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៣គ្រួសារដែលបានប៉ះពាល់ប្រយោលជាមួយបុរសដែលបានចូលផ្សារធំថ្មីពោធិ៍សាត់
ចេញ​ផ្សាយ ២១ ឧសភា ២០២១
111

ថ្ងៃព្រហស្បត្តិ៍៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា  ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារ  មេភូមិ ប្រជាការពារភូមិស្ពានថ្ម បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៣គ្រួសារដែលបានប៉ះពាល់ប្រយោលជាមួយបុរសដែលបានចូលផ្សារធំថ្មីពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ (ដាក់ភាសុីម៉ូតូ) នឹងបានការឯកភាពពីក្រុមគ្រូពេទ្យឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ទាំង៣នាក់ នឹងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ សរុប៧នាក់ទៀត នៅភូមិស្ពានថ្ម សង្កាត់រលាប។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័ក  ថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ នូវអង្ករចំនួន ៣០គីឡូក្រាមនិងក្រុមការងារ មី៣កេស  ត្រីខ ៣យួរ  ទឹកត្រី ៣ដប  ទឹកសុីអុីវ ៣ដប ទឹកសុទ្ធ៦យួរជួយឧបត្ថម្ភបន្ថែម  ក្នុង១គ្រួសារៗ ទទួលបាន អង្ករ១០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប ទឹកសុទ្ធ ២យួរ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះ។

ចំនួនអ្នកចូលទស្សនា
Flag Counter