ថ្ងៃពុធ១៥កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ២៦ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានដឹកនាំ ក្រុមការងារ មានការចូលរួមពី ក្រុមប្រឹក្សាក្រុង សង្កាត់មេភូមិ ប្រជាការពារភូមិ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៧គ្រួសារ ដែលបានប៉ះពាល់ប្រយោល នឹងបានការឯកភាពពីក្រុមគ្រូពេទ្យមណ្ឌលសុខភាពរលាប បានធ្វើការណែនាំ នឺងតំរូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះរៀងៗខ្លួន ចំនួន៧គ្រួសារ នឹងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ សរុបទាំងអស់១៣នាក់ទៀត (ក្មេងប្រុស៤នាក់ ក្មេងស្រី៣នាក់)នៅភូមិស្ពានថ្ម សង្កាត់រលាប។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុង
អំឡុងពេលធ្វើចត្តាឡីស័ក ថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម ត្រីខ ២កំប៉ុង ទឹកសុីអុីវ ២ដប និងក្រុមការងារ មី ២០កញ្ចប់ ទឹកសុទ្ធ២យួរ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះ។
ក្នុងនោះផងដែរលោកបានឧបត្ថម្ភជូនប្រជាការពារភូមិស្ពានថ្ម ចំនួន១២នាក់ បន្ថែមទៀតដែលពួកគាត់យកចិត្តដាក់ចូលរួមចំណែកយ៉ាងសកម្មក្នុងការយាមត្បាតក្នុងភូមិ២៤ម៉ោង/២៤ម៉ោង ហើយមានជីវភាពខ្វះខាតខ្លាំង ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម ត្រីខ ២កំប៉ុង ទឹកសុីអុីវ ១ដប ជាអំណោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមការងារជូន មី១០កញ្ចប់ក្នុងម្នាក់ៗផងដែរ។
*សរុបរួមជាមានៈ-អង្ករ១៩ការ៉ុង=១៩០គីឡូ -ត្រី ខ ៣៨កំប៉ុង
-ទឹកសុីអុីវ ២៦ដប -មី ២៦០កញ្ចាប់ និង ទឹកសុទ្ធ ១៤យួ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម