មាតិកា
សកម្មភាព ចុះពិភាក្សា និងជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកបណ្តុំអាជីវកម្ម ចិញ្ចឹមត្រី អណ្តែងក្នុងតង់ ជាមួយកម្មវិធីASPIRE ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ ឧសភា ២០២១
217

ថ្ងៃព្រហស្បត្តិ៍១រោច ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃ ២៧ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១  ក្រុមការងារខណ្ឌរដ្ឋបាលជលផល បានចុះពិភាក្សា និងជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមជាសមាជិកបណ្តុំអាជីវកម្ម ចិញ្ចឹមត្រី អណ្តែងក្នុងតង់ ជាមួយកម្មវិធីASPIRE  ឆ្នាំ២០២១ នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ចំនួន ៤០គ្រួសារ និង ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំនួន៤០គ្រួសារ ។ ក្រុមការងារបានបង្ហាញពីគោលបំណងនៃកម្មវិធី-ដំណើរការជំហ៊ានបន្ទាប់ សម្រាប់ការងារចងក្រងបណ្តុំ -វេទិកាអ្នកពាក់ព័ន្ធ -ការផ្តល់បច្ចេកទេសចិញ្ចឹមត្រីជាដើម ជូនដល់កសិករ ដើម្បីបង្កើនទំនុកចិត្តដល់កសិករចូលរួមជាមួយកម្មវិធី ។

ចំនួនអ្នកចូលទស្សនា
Flag Counter