ថ្ងៃព្រហស្បត្តិ៍១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ២៧ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានរួមដំណើរជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដោយមានការចូលរួមពី ក្រុមការងារមន្ទីរជំនាញ បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ «ទំនប់ដំណាក់អំពិល, ទំនប់ដំណាក់ឈើក្រំ» និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា នៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ និងស្រុកបាកាន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំការងារ មួយចំនួន ជុំវិញការប្រើប្រាស់ទឹក និងទម្លាក់ទឹក ឱ្យចំតម្រូវការប្រជាកសិករ ព្រមទាំងបន្តចុះពិនិត្យទីតាំងគ្រោងសាងសង់រដ្ឋបាលប្រមូលផ្តុំ ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម