ថ្ងៃសុក្រ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ២៧ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ មានការចូលរួមពី ក្រុមប្រឹក្សាក្រុង អាជ្ញាធរភួមិ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ៣នាក់ បានការឯកភាពពីក្រុមគ្រូពេទ្យមណ្ឌលសុខភាពរលាប បានធ្វើការណែនាំ នឺងតំរូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះរៀងៗខ្លួន ចំនួន៣នាក់ នៅភូមិរលាប ១នាក់ ភូមិព្រែកត្នោត២នាក់ សង្កាត់រលាប។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុង
អំឡុងពេលធ្វើចត្តាឡីស័ក ថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម ត្រីខ ២កំប៉ុង ទឹកសុីអុីវ ២ដប និងក្រុមការងារ មី ២០កញ្ចប់ ទឹកសុទ្ធ២យួរ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ។
*សរុបរួមជាមានៈ
-អង្ករ៣ការ៉ុង=៣០គីឡូ
-ត្រី ខ ៦កំប៉ុង
-ទឹកសុីអុីវ ៦ដប
-មី ៦០កញ្ចាប់
-ទឹកសុទ្ធ ៦យួ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម