ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផលបានចុះទៅសាកសួរសុខទុក្ខ និង យកសម្ភារ:ឧបភោគ បរិភោគ មួយ
ចំនួនជូនដល់ក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុង ភូមិសុរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ រួមមានទឹកសុទ្ធចំនួន២យួ ទឹកត្រី១ដប ទឹកស៊ីអីវ១ដប មី១០កព្ចាប់ ត្រីខ១យួ ទឹកអាល់ កុល១ដប អង្ករ០៥ គីឡូ និង ថវិកាចំនួន២០.០០០រៀល ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ។លោកបានបន្ថែម ធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុង អំឡុងពេលធ្វើចត្តាឡីស័ក ថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ ឱ្យបានទៀងទាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម