ថ្ងៃចន្ទ ០៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
៣១ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌ និងលោក ខាត់ ពុយ
អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយផ្នែក លោក
នាយសង្កាត់កំពង់លួង យោធាខេត្ដ មេឃុំក្បាលត្រាច មេភូមិកំពង់លើ មេភូមិឈើទាលខ្ពស់ បានចុះពិនិត្យទីតាំងជាក់ស្ដែង ដែលជនល្មើស ទើបតែលួចឈូសឆាយព្រៃលិចទឹក ភ្ជួររានធ្វើស្រែថ្មីៗ ដែលស្ថិតនៅក្នុងដីតំបន់៣ ភូមិកំពង់លើ និងភូមិឈើទាលខ្ពស់ ឃុំ ក្បាលត្រាច ស្រុកក្រគរ :
១- ទីតាំងទី១ ចំនុចបឹងចារ៉ាវ ភូមិកំពង់លើ ឃុំក្បាលត្រាច ដែលជនសង្ស័យលួចភ្ជួរឈួសឆាយមានជ្ទៃដី ទំហំ ១,២០ហិចតា ត្រង់និយាមកា X= 0416270 Y= 1386467
X= 0416390 Y= 1386627
២- ទីតាំងទី២ លួចភ្ជួរឈួសឆាយ ព្រួសស្រូវរួចមានជ្ទៃដី ទំហំ ១,១៤ហិចតា ត្រង់និយាមកា
X= 0416510 Y= 1386395
X= 0416545 Y= 1386503
៣- ទីតាំងទី៣ នៅចំនុចអូរស្លាបសេះ ដែលជនសង្ស័យលួចភ្ជួរឈួសឆាយព្រួសស្រូវរួចមានផ្ទៃដី ទំហំ១,៩០ ហិចតាត្រង់និយាមកា
X= 0416965 Y= 1386147
X= 0417010 Y= 1386239
៤- ទីតាំងទី៤ លួចភ្ជួរឈួសឆាយព្រួសស្រូវរួចមានជ្ទៃដី ទំហំ ១,៤០ហិចតា ត្រង់និយាមកា
X= 0417190 Y= 1386246
X= 0417212 Y= 1386144
៥- ទីតាំងទី៥ លួចភ្ជួរឈួសឆាយមានជ្ទៃដី ទំហំ ៦ហិចតា ត្រង់និយាមកា
X= 0406782 Y= 1389971
X= 0407172 Y= 1389915
ចំពោះដីត្រង់និយាមកាខាងលើ ក្រុមការងារនិងកំណត់អត្តសញ្ញាណ ដើម្បីរៀបចំសំណុំរឿង បញ្ចូនទៅតុលាការ តាម
និតិវិធីច្បាប់ ។