មាតិកា
បណ្តាញសមាគមនារីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចុះទៅសំណេះសំណាល និង សាកសួរសុខទុក្ខ លោកស្រី ទី សួ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកណ្តៀង
ចេញ​ផ្សាយ ០២ មិថុនា ២០២១
82

នៅព្រឹក ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០ ១ខែមិថុនាឆ្នំា២០២១ បណ្តាញសមាគមនារីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានអញ្ជើញចុះទៅសំណេះសំណាល និង សាកសួរសុខទុក្ខ លោកស្រី ទី សួ អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកណ្តៀង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះពេទ្យឯកជនស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្រុមការងារបាននាំយកនូវផ្លែឈើ និងថវិកា ចំនួន២០០.០០០ រៀល ជូនដល់លោកស្រីផ្ទាល់ ដើម្បីបង្កើនភាពស្និតស្នាល រិតចំណង សាមគ្គី គ្រួសារកសិកម្ម របស់យើង និងជូនពរឱ្យលោក ស្រីឆាប់ជាសះស្បើយពីជំងឺ និងឆាប់បានចូលបម្រើការងារក្នុងអង្គភាពវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter