ថ្ងៃអង្គារ៍ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០២១ លោក ស សារី ប្រធានការិយាល័យកៅស៊ូ បានចូលរួមក្នុងពិធីចែកស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០នាក់ក្នុងនោះស្រី២៧នាក់ នៅចំណុចអូរត្រាវភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯក ឧត្តម រ៉ែម សាមឿន ឯកឧត្តម ហេង ទ្រី និងជំទាវ ញ៉ែម សារុំ សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯ ឧ ម៉ៅ ធនិន អភិបាលនៃគណ: អភិបាលខេត្តពោធិ៍សាត់ ក្នុងនោះមានអង្ករចំនួន៣០ការ៉ុងទឹកស៊ីអ៊ីវចំនួន៣០ដប ក្នុងនោះមានលោកមេភូមិរលាប និងអនុភូមិចូលរួមផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម