ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៍មានកម្មវិធីចំការ (CHAMKA App) តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Video Conference-Zoom) នៅសាលប្រជុំមន្ទីរកសិកម្ម ដោយមានការសហការសម្រប សម្រួលពីក្រុមហ៊ុន Bronx Technology នៃលេខាធិការដ្ឋាន កម្មវិធីASPIRE។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១ថ្ងៃពេញ សំដៅកសាងសមត្ថភាពលើការប្រើប្រាស់និងបញ្ចូលទិន្នន័យកម្មវិធីចំការ(CHAMKA App) លើកសិករ នៃគម្រោងការបង្កើនបន្ទាន់នូវផលិតកម្មរបស់គ្រួសារកសិករដែលមានទំហំដីផលិតកម្មតូចដោយប្រើប្រាស់ព័ត៍មានវិទ្យាដើម្បីឆ្លើយតបនឹងCOVID-19 នៅកម្ពុជា (ហៅកាត់ថា RUSH-IT) ដោយមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ CEWs មន្រ្តីបង្គោល/បចេ្ចកទេសនៃអនុកម្មវិធីASPIREខេត្ត និងទីប្រឹក្សាគ្រប់គ្រងនៃអនុកម្មវិធីខេត្ត មានអ្នកចូលរួមសរុបចំនួន ២៣នាក់/ស្រី៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម