ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹកលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ ដោយមានការចូលរួមពី ក្រុមប្រឹក្សាក្រុង/សង្កាត់អាជ្ញាធរភូមិ ប្រជាការពារភូមិបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ២ខ្នងផ្ទះស្មើនឹង២៥នាក់(ហាងលក់បាយ) ដែលបានប៉ះពាល់ប្រយោល កាលពីថ្ងៃទី២៨.៥.២០២១ និងថ្ងៃទី០២.៦.២០២១ បានការឯកភាពពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ តំរូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះរៀងៗខ្លួន ចំនួន២៥នាក់(ម្ចាស់ហាងនិងអ្នកបម្រើការងារក្នុងហាង) ស្ថិតនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់។ លោកក៏បានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុង អំឡុងពេលធ្វើចត្តាឡីស័ក ចេះថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា
រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ ក្នុងមួយខ្នងផ្ទះ ទទួលបាន អង្ករចំនួន៥០គីឡូក្រាម ,ត្រីខ១យួរ ទឹកសុីអុីវ១យួរ និងក្រុមការងារ មី ១កេស ទឹកសុទ្ធ៥យួរ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ *សរុបរួមជាមានៈ
-អង្ករ១០ការ៉ុង=១០០គីឡូ
-ត្រី ខ ២យួរ
-ទឹកសុីអុីវ ២យួរ
-មី ២កេស
-ទឹកសុទ្ធ ១០យួ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម