ថ្ងៃសុក្រ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
០៤ ខែមិថុនា ឆ្នាំ ២០២១ លោក ផាត់ សារុន និងលោក សាក់ មនោរម្យ មន្ត្រីទទួលការងារផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកតាលោសែនជ័យ បានចូលរួម សំណេះសំណាលជាមួយភ្នាក់សុខភាពសត្វភូមិ ក្នុងឃុំផ្ឋះរុង ស្រុកតាលោសែនជ័យ ចំនួន ១១នាក់ /១៣ភូមិ ក្នុងគោលបំណង:
- ពង្រឹងការសហការល្អជាមួយ VAHWsនិងដំណោះស្រាយបញ្ហាមួយចំនួន
- ការរាយការណ៍ពេលមានផ្ទុះជំងឺសត្វ,សម្រង់ស្ថិតិសត្វ កសិដ្ឋាន ការដាំចំណីសត្វ ចំនួនគោបា ។ល។
- ផ្សព្វផ្សាយអំពីជំងឺ ដុំពកស្បែក(LSD)និងវិធានការទប់ស្កាត់
- ផែនការយុទ្ធនាការចាក់វ៉ាក់សាំង គោ ក្របី និងបានផ្តល់ថ្នាំព្យាបាលសត្វជូនដល់VAHWs ទាំង១១ នាក់ ។បន្ទាប់មកបាបបន្តដំណើរចុះពិនិត្យមើលស្ឋានភាពចិញ្ចឹមគោ របស់កសិករជាលក្ខណ:គ្រួសារ ក្នុងភូមិតាលោ ស្រុកតាលោសែនជ័យ ។
តាមការសង្កេតជារួម ការចិញ្ចឹមគោរបស់កសិករជាលក្ខណ: គ្រួសារបច្ចុប្បន្នមានការគ្រប់គ្រង ថែទាំ បំប៉នផ្តល់ចំណី ដូចជាដាំស្មៅ និងបានរក្សាទុកដាក់ចំបើងជាចំណី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម