ថ្ងៃសុក្រ ០៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បាន ដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ក្នុងរដូវបិទនេសាទ នៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដោយមានការចូលរួមពី នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់កំពង់លួង នាយ- នាយរងសង្កាត់កណ្ដៀង យោធាខេត្ដ សហគមន៍នេសាទអន្លង់រាំង ប្រជានេសាទ ក្នុង
គោលបំណងជារួម:
១- ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសចល័ត និងអចល័ត ក្នុងរដូវបិទនេសាទ។
២- ទប់ស្កាត់ ការលក់ដូរ ស្បៃមុងគ្រប់ប្រភេទ ឬឧបករណ៍នេសាទខុសច្បាប់ដូចជា លបប្រើស១០០ ។
៣- ទប់ស្កាត់ការនាំ ប្រភេទឈើមួយចំនួនដែលយកមកប្រើប្រាស់ក្នុងគោលបំណងបទល្មើសនេសាទ ដូចជា បង្គោលស្បៃមុង បង្គោលរបាំងបរ និងដងឈិបយន្ដជាដើម ។
ជាចុងក្រោយលោកប្រធានមន្ទីរ បានផ្ដែផ្ដាំដល់មន្ដ្រីជំនាញ ដែលឈរដើរតាម កន្លែងអភិរក្សជលផលនីមួយៗ ឲ្យពង្រឹងការងារបន្ថែមទៀតក្នុងរដូវបិទនេសាទ ការកាប់រុករានដីព្រៃលិចទឹកជាកម្មសិទ្ធ ការនេសាទប្រើឧបករណ៍ហាមឃាត់ ខុសពីច្បាប់ស្តីពីជលផល និង អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ០៧ ចំណុច ក្នុងការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល និងរក្សាបាននូវធនធានជលផលនិរន្តភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម