មាតិកា
កិច្ចប្រជុំស្តីពី រៀបចំក្រុមការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សម្រាប់ផ្តល់បច្ចេកទេសកសិកម្ម ដល់ប្រជាពលរដ្ឋ បន្ទាប់ ពីបានធ្វើចត្តាឡី ស័ករួចរាល់ នៅតាមមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ មិថុនា ២០២១
80

ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
០៧ ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បាន
ដឹកនាំក្នុងកិច្ចប្រជុំស្តីពី រៀបចំក្រុមការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សម្រាប់ផ្តល់បច្ចេកទេសកសិកម្ម ដល់ប្រជាពលរដ្ឋ បន្ទាប់ ពីបានធ្វើចត្តាឡី
ស័ករួចរាល់ នៅតាមមូលដ្ឋានឃុំ-សង្កាត់  ស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរដោយមានការចូលរួមពីលោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យជំនាញចំណុះចំនួន១០ សរុបចំនួន១៣នាក់/ស្រី ០១ នាក់។គោលបំណងនៃកិច្ចប្រជុំ រៀបចំក្រុមការងារផ្តល់បច្ចេកទេស ផែនការយុទ្ធសាស្រ្តបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដើម្បីផ្តល់បច្ចេកទេសស្វែងរកទីផ្សារផលិតផលកសិកម្មសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជាលទ្ធផលនៃកិច្ចប្រជុំ បានឯកភាពដាក់ចេញនូវផែនការអនុវត្តបន្តជូនសមាជិកអង្គប្រជុំរួមមាន៖
១.រៀបចំសេចក្តីសម្រេចក្រុមការងារផ្តល់បច្ចេកទេសកសិកម្ម ថ្នាក់មន្ទីរដើម្បីអនុវត្ត 
២.រៀបចំបញ្ជីឈ្មោះប្រជាពលរដ្ឋបានធ្វើចត្តាឡីស័ករួច ដោយសហការជាមួយមន្ទីរការងារ ដើម្បីរៀបចំផែនការបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម។
៣.រៀបចំតម្រូវការនៃវគ្គបណ្តុះបណ្តាល និងប្រធានបទសម្រាប់ផ្តល់ ដូចជាៈបន្លែ ដំណាំរួមផ្សំ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី 
៤.ក្រុមការងារទទួលបន្ទុកតាមភូមិត្រូវចុះសាកសួរសុខទុក្ខជាប្រចាំនិង ដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter