មាតិកា
កិច្ចប្រជុំផ្សាព្វផ្សាយ វិធានការក្នុងរដូវបិទនេសាទនៅសាលាឃុំរាំងទិល និងបានដាក់ចេញនូវផែនការសកម្មភាព នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ មិថុនា ២០២១
84

ថ្ងៃចន្ទ ១២រោច  ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២១ គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង និងសមាជិកក្រុមប្រឹក្សាស្រុក សហការជាមួយក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពី លោក នាយសង្កាត់រដ្ឋបាល កណ្តៀង លោក មេឃុំរាំងទិល លោកមេប៉ុស្តិរាំងទិល មន្រ្តីបរិស្ថាន លោក មេភូមិទាំង៥ សហគមន៍នេសាទ ប្រជានេសាទ សរុបចំនួន ២១នាក់បានដឹកនាំបើកកិច្ចប្រជុំផ្សាព្វផ្សាយ វិធានការក្នុងរដូវបិទនេសាទនៅសាលាឃុំរាំងទិល និងបានដាក់ចេញនូវផែនការសកម្មភាពចំនួនបីចំនុចដូចខាងក្រោម
១-  ផ្សព្វផ្សាយសេចក្តីជូនដំណឹងរដូវបិទនេសាទ និងការទប់ស្កាត់ បង្ក្រាបបទល្មើសស្បៃមុង និងរបាំងផ្សេងៗទៀត។
២- ទប់ស្កាត់ និងបង្រ្កាប ការលក់ដូ ឧបករណ៍ស្បៃមុងគ្រប់ប្រភេទ និងឧបករណ៍នេសាទខុសច្បាប់ដូចជា លបប្រើស១០០ ជាដើម។ល។
៣- ទប់ស្កាត់ការដឹកជញ្ជូនឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ នៅភូមិសាស្រ្តឃុំរាំងទិល ។
ជាចុងក្រោយអង្គប្រជុំ បានផ្ដែផ្ដាំដល់ក្រុមចំរុះ ដែលឈរដើងតាម កន្លែងអភិរក្សជលផលនីមួយៗ ឲ្យពង្រឹងវិធានការរបន្ថែមទៀតក្នុងរដូវបិទនេសាទនេះព្រោះទឹកមិនទាន់ឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter