ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
០៧ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារមន្ទីរកសិកម្ម បានចូលរួមចែកស្បៀងជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ នូវអង្ករចំនួន៣០០គីឡូក្រាម និងទឹកត្រី៣០ដប តាមរយៈឯកឧត្តម រ៉ែម សាមឿន សមាជិកក្រុមប្រឹក្សា និងលោកជំទាវ ឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ចែកជូនប្រជាពលរដ្ឋខ្វខាតស្បៀង ចំនួន៣០គ្រួសារ នៅភូមិថ្នល់ជប៉ុន ក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម និងទឹកត្រី ១ដបផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម