មាតិកា
ការបំផ្លាញនិងដុតកំទេច ចោលវត្ថុតាងនៅនិងកន្លែងជានេសាទដោយប្រើឧបករណ៏ទំនើបនៅក្នុងរដូវបិទនេសាទ នៅចំណុចក្បាលជ្រោយរានអំបិល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ មិថុនា ២០២១
90

ថ្ងៃចន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៧ 
ខែ មិថុនា ឆ្នាំ ២០២១ ផ្នែករដ្ឋបាលជលផល រាំងទិក
បានរួមសហការជាមួយ បរិស្ថាន ក្រុមប្រឹក្សាឃុំមេទឹក . ប៉ុស្តិនគរ
បាលមេទឹក និងយោធាខេត្ត បានចុះធ្វើការបំផ្លាញនិងដុតកំទេច ចោលវត្ថុតាងនៅនិងកន្លែងជានេសាទដោយប្រើឧបករណ៏ទំនើបនៅក្នុងរដូវបិទនេសាទ នៅចំណុចក្បាលជ្រោយរានអំបិល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន អនុវត្តបាន២ករណីវត្ថុតាងត្រូវ
បានដុតបំផ្លាញចោលនៅនឹងកន្លែងក្នុងនោះ៖
១- ក្បាលបរ ចំនួន ០៤គ្រឿងប្រវែង ០២ខ្សែ :របាំងសាច់អួនប្រវែង ៣៥០ម,បង្គោលចម្រឹងចំនួន ២៦០ដើម និងបានចាក់លែងកូនត្រីទម្ងន់៨គក្រ។ 
២ - លូស្បៃមុង ៦គ្រ (៣ខ្សែ ) :របាំងស្បៃមុងប្រវែង២០០ម
    បង្គោលចម្រឹង ចំនួន ១៥០ដើម និង ចាក់លែងកូនត្រីចម្រុះ៦គក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter