ថ្ងៃអង្គារ៍ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ គណះបញ្ជាការឯកភាពរដ្ឋបាលស្រុក កណ្ដៀង ដឹកនាំដោយ លោក គឺ គឹមណូ អភិ បាលរង ដោយមានការចូលរួម នាយសង្កាត់ រដ្ឋបាលជលផល កណ្ដៀង មេឃុំស្យា មន្រ្តី ភូមិបាលស្រុក និងមេភូមិក្បាលឈើពុក បាន ចុះត្រួតពិនិត្យដីព្រៃលិចទឹកតំបន់បីដែលជន ល្មើសលួចឈូសឆាយទន្រ្ទានធ្វើស្រែផ្ទៃដី ទំហំ ៦,៦៣ ហិចតា នៅចំណុច ចង្ហូរអេងលាង ភូមិ ក្បាលឈើពុក ឃុំស្យា ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់ ដែលមាននិយាមការដូចខាងក្រោម៖
_ X. 039 58 45 Y. 14 01 815
_ X. 039 60 28 Y. 14 01 771
_ X. 039 59 44 Y. 14 01 341
_ X. 039 58 65 Y. 14 01 350
_ X. 039 58 73 Y. 14 01 399
_ X. 039 58 24 Y. 14 01 399
ចំពោះដីខាងលើក្រុមការងារបន្តការស្រាវ ជ្រាវ និងកំណត់
អត្តសញ្ញាណដើម្បីបង្ករសំណុំ រឿងបញ្ជូនទៅតុលាតាមនីតិវិធី
ច្បាប់ស្ដីពី ជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម