មាតិកា
ការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ២ខ្នងផ្ទះ(៥នាក់) នៅភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ មិថុនា ២០២១
92

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី
០៨ ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ   អាជ្ញាធរភូមិ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ២ខ្នងផ្ទះ(៥នាក់) ដោយបានការឯកភាពពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានធ្វើការណែនាំ នឺងតំរូវឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះរៀងៗខ្លួន នៅភូមិពោធិ៍អណ្តោត សង្កាត់រលាប។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័ក  ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ  ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម   ត្រីខ ២កំប៉ុង ទឹកសុីអុីវ ២ដប និងក្រុមការងារ មី ២០កញ្ចប់ ទឹកសុទ្ធ២យួរ​ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលកំពុងធ្វើចត្តាឡី
ស័កនៅតាមខ្នងផ្ទះ។
*សរុបរួមជាមានៈ
  -អង្ករ ២ការ៉ុង=២០គីឡូ
  -ត្រី ខ ៤កំប៉ុង
  -ទឹកសុីអុីវ ៤ដប
  -មី ២០កញ្ចាប់
  -ទឹកសុទ្ធ ៤យួ

ចំនួនអ្នកចូលទស្សនា
Flag Counter