មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការក្នុងរដូវបិទនេសាទ
ចេញ​ផ្សាយ ១០ មិថុនា ២០២១
86

ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៩
ខែមិថុនា ឆ្នាំ២០២១ លោក ថៃសីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផល បានដឹកនាំអង្គប្រជុំដោយមានការចូលរួម លោកនាយផ្នែក លោកនាយសង្កាត់ . លោកនាយរងប៉ុស្តិមេទឹក . លោកមេភូមិ .ប្រធានសហគមន៍នេសាទទាំង០៣ ( ភូមិក្អមសំណរ .ដីរនាត និងព្រែកក្រ)យោធាខេត្តនិងប្រជាអ្នកនេសាទ។ កិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការសម្រាប់ការងារក្នុងរដូវបិទនេសាទ
ដែលមានរបៀបវារៈ ដូចខាងក្រោម÷
  ១- ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទនិងការទប់
      ស្កាត់ហាមដាច់ខាតការលក់ដូរ ឧបករណ៏ស្បៃមុង លបព្រឺស
      ១០០ និងទប់ស្កាត់ការលក់ តាមទីតាំងទិញ លក់។ 
  ២- ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងរដូវបិទ និង
      ផ្សព្វផ្សាយទោសបញ្ញាតិក្នុង ច្បាប់ស្តីពីជលផល មាត្រា៩៨
     ៩៩ និងមាត្រា១០០។ ។
   ៣-ទប់ស្កាត់បទល្មើសនេសាទដូចជាលូស្បៃមុង បរ ប្រឺស១០០ និងការទប់ស្កាត់ភ្លើងឆេះព្រៃ ការលក់ ឬរក្សាទុកឧបករណ៍ឆក់ ដែលបង្ករឲ្យបំផ្លាញដល់ប្រភពធនធានជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter