មាតិកា
ការផ្តល់បច្ចេកទេសចិញ្ចឹមមាន់ និងដំណាំបន្លែ រយៈពេល ០១ថ្ងៃ ដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រកបរបរកសិកម្ម និងបង្កើនប្រាក់ចំណូល ក្រោយពេលធ្វើចត្ថាឡីស័ករួចរាល់ នៅសាលាស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១១ មិថុនា ២០២១
154

ថ្ងៃសុក្រ២កើត ខែ បឋមាសាឍ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និង ក្រុមការងារបច្ចេកទេសកសិកម្មនៃមន្ទីរ បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ និងដំណាំបន្លែ រយៈពេល ០១ថ្ងៃ ដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រកបរបរកសិកម្ម និងបង្កើនប្រាក់ចំណូល ក្រោយពេលធ្វើចត្ថាឡីស័ក រួចរាល់ដោយមានការអញ្ជើញជាគណៈអធិបតី ពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរនិង លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង និងមានអ្នកចូលរួម សរុបចំនួន ២៩នាក់ /ស្រី ១៤នាក់ ក្នុងនោះជាកសិករចំនួន ១០នាក់ ។ 
៚គោលបំណងនៃវគ្គ បង្កើនចំណេះដឹងបច្ចេកទេសកសិកម្ម និងអាចឱ្យពួកគាត់មានមុខរបរ បន្ថែមទាក់ទងនឹងវិ័ស័យកសិកម្ម ដើម្បីបង្កើនជីវភាព ក្នុងបរិបទការរីករាលនៃជំងឺកូវីដ១៩ ។ 
ក្រុមការងារបានប្រើប្រាស់វិធីសាស្រ្តសំខាន់ៗ
បង្ហាញខ្លឹមសារ ការពិភាក្សា ការបង្ហាញវីដេអូឃ្លីប បច្ចេកទេសកសិកម្ម  ការប្រើប្រាស់សារ និង វិធានការសុខាភិបាល ៣កាពារ ៣ កុំ និង សំណួរ-ចម្លើយ។ 
៚៚ខ្លឹមសារសំខាន់ បង្ហាញមានជារួម៖
១.បច្ចេកទេសចិញ្ចឹមមាន់ ដូចជាការជ្រើសរើសទីតាំង-ពូជ ការផ្សំចំណីធម្មជាតិ ការចាក់វ៉ាក់សាំងកាពារ ការថែទាំនិងជីវឧស្ម័ន- ប្រភេទជំងឺ និងការព្យាបាល - ការប្រមូលផល និងការស្វែងរកទីផ្សា។
២.បច្ចេកទេសដំណាំបន្លែ(ស្លឹក-មើម) ដូចជា: បណ្តុះកូន ការរៀបចំដី និងថ្នាល ការដាំដុះ  ការ ថែទាំជំងឺ និងការកំចាត់សត្វល្អិត ការផ្សំជីកំប៉ុស្ត៍ទឹក ការផ្សំថ្នាំពុលធម្មជាតិជាដើម។ 
៣.របៀបស្វែងរកអត្ថបទបច្ចេកទេស និងវីដេអូបច្ចេកទេស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ Agri library
៤.បង្ហាញពីរបៀបប្រើប្រាស់ទន្លេសាប ផ្តោតលើបច្ចេកទេសដាំដុះ -ការចិញ្ចឹមសត្វ ការគ្រប់គ្រងកក្តាចង្រៃ និងទីផ្សារកសិកម្ម តាមរយៈ Tonlesap App
៥.រៀបចំផែនការតាមដាន និងគាំទ្រ សកម្មភាពបន្តការដាំដុះ និងចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ក្នុង០១វដ្តនៃផលិតកម្ម រហូតដល់ប្រមូលផល និងការស្វែងទីផ្សារ
៚៚៚៚ជាចុងក្រោយ ក្រុមការងារបានសំណូមពរ ឱ្យបងប្អូន ដែលបានចូលរួមវគ្គរួច សុំយកចំណេះដឹងនេះ ទៅប្រកបរបរដាំបន្លែ និងចិញ្ចឹមសត្វ តាមបច្ចេកទេសកសិកម្ម ក្នុងករណីមានបញ្ហាឬចំងល់ អាចទាក់ទង មកក្រុមការងារ ក្រុមការងារ និងចុះជួយបន្ថែមនូវពេលបងប្អូនត្រូវការ ។ ក្នុងពេលចប់វគ្គ សុំអជ្ញាធ័រ ភូមិ ឃុំ តាមដាន និងគាំទ្រ ជំរុញការសកម្មភាពដាំបន្លែ និងចិញ្ចឹមមាន់ ឱ្យបានទទួលផលល្អ ដើម្បីជួយសម្រួលទុក្ខលំបាក និង បង្កើនជីវភាពគ្រួសារ ជូនដល់បងប្អូន ស្រុកកណ្តៀងរបស់យើង។

ចំនួនអ្នកចូលទស្សនា
Flag Counter