ថ្ងៃចន្ទ៥កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមដឹកនាំអង្គប្រជុំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ របស់មន្ទីរ ដោយមានការចូលរួមពី លោក លោកស្រីជាគណៈកម្មកាសារពើភណ្ឌ និងអ្នកពាក់ពន្ធ សរុប១៩ នាក់/ស្រី ២នាក់។ កិច្ចប្រជុំក្នុងគោលបំណង ជារួម :
ក.បង្ហាញពីទ្រព្យសម្បត្តិ ដែលមាននៅក្នុងបញ្ជីសារពើភណ្ឌ ដែលស្ថិតនៅក្រោមការគ្រប់គ្រង តាមខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យជំនាញ
ខ.ពិភាក្សាសំភារៈបរិក្ខា គ្រឿងយន្ត យានយន្ត ដីធ្លី និងអគារ ដែលត្រូវស្នើសុំជម្រះបញ្ជី
គ.បង្ហាញនីតិវិធីគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ កាេរៀបចំកំណត់ហេតុ ការកត់ត្រា ការធ្វើកិច្ចសន្យានៃការប្រើប្រាស់ និង របាយការណ៍ជាដើម។ល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម