មាតិកា
ក្រុមការងារបានពាំនាំអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ១៥ មិថុនា ២០២១
57

ថ្ងៃចន្ទ៥កើត ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១  ក្រុមការងារ បានពាំនាំអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ   អង្ករចំនួន៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងថវិកា ក្រុមការងារចំនួន ៥០.០០០រៀល  ឧបត្ថម្ភជូនដល់ក្រុមគ្រួសារ នៃសពលោក ទីន លាស់ អាយុ ៨២ឆ្នាំ ជនជាតិខ្មែរឥស្លាម បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយ
រោគាពាធ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់។ នាថ្ងៃដដែលនេះដែរ លោក ហ៊ន់ សុវណ្ណ ប្រធានក្រុមការងារប្រចាំភូមិស្ទឹងតូច បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន៣គ្រួសារ ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុមការងារបានពាំនាំអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ   អង្ករចំនួន៣០គីឡូក្រាម និងក្រុមការងារ ទឹកត្រី ៣ដប ទឹកសុីអុីវ ៣ដប  ត្រី ខ ១៨កំប៉ុង មី ៣០កញ្ចប់ ទឹកសុទ្ធ ៦យួ។

ចំនួនអ្នកចូលទស្សនា
Flag Counter