ថ្ងៃច័ន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំ ដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម នាយផ្នែកក្រគរ នាយ នាយរងសង្កាត់កំពង់ លួង នាយ នាយរងសង្កាត់កណ្ដៀង
សហការណ៍ជាមួយកងរាជអាវុធហត្ថស្រុកកណ្ដៀង ដឹកនាំដោយលោក គង់ ដារា មេបញ្ជាការ យោធាខេត្ត និងសហគមន៍នេសាទ កម្លាំងសរុប ១៨ នាក់ មធ្យោបាយ កាណូតចំនួន ០៥ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងស្ទឹង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត
ពោធិ៍សាត់ ដើម្បីអោយត្រីចរាចរណ៍ឡើងទៅពងកូនក្នុងរដូវបិទនេសាទ ជាលទ្ធផល (បំផ្លាញចោល)៖
_ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡា ល្អិតចំនួន ០៧ ខ្សែ ប្រវែង ១៤៥០ ម៉ែត្រ
_ ក្បាលបរចំនួន ៤ គ្រឿង
_ លូកងស្បៃមុងចំនួន ៨ មាត់
_ បង្គោលចំនួន ០២ ខ្សែ
_ បង្គោលចំនួន ៦៨០ ដើម
_ លបប្រើស១០០ ចំនួន ៣២ ខ្សែ
_ ចាក់លែងត្រីចំរុះទម្ងន់ ០៣ គីឡូក្រាម។
ជាចុងក្រោយក្រុមការងារបានឯកភាពគ្នា ចំពោះរបាំងដែល នៅសល់បានធ្វើការអប់រំ ណែនាំម្ចាស់ និងអោយរុះរើដោយខ្លួនឯង។ ក្រុមការងារនឹងបន្តបង្រ្កាបដូចភ្លៀងរលឹម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម