ថ្ងៃអង្គារ៍៦កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្រ្កាប បទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ អជ្ញាធ័រ កងកំលាំងប្រដាប់អាវុធ បានចុះនៅចំណុចទីតាំង កំពូលភ្នំព្រះអាទិត្យ ភូមិ បឹងរំលេច ឃុំក្រពើពី ស្រុក វាលវែង និង បានបែងចែកជា០២ក្រុម (ក្រុមទី១ ចុះបង្រ្កាបបទល្មើសព្រៃឈើ និងក្រុមទី២ ដាំដើមឈើឡើងវិញ)។ ជាលទ្ធផលសម្រេចបាន:
១.ការងារបង្រ្កាប បានរណាយន្ត០២គ្រឿង(តូច១ និងធំ០១) ដកហូតកាំភ្លើងកែច្នៃ០១គ្រឿង ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន០៩ និងចុះរុះរើខ្ទម១៩ ខ្ទម និងកំទេចឡធ្យូង ចំនូន១១ ។
២.សកម្មភាពដាំ និងស្ថារឡើងវិញ ដែលអនុវត្តដោយក្រុមការងារមន្ទីរ កសិកម្ម បានដាំកូនឈើសរុបចំនួន ៦០០ ដើម ក្នុងនោះកូនក្ងោក ២០០ដើម ច្រេស២០០ដើម ក្រញូង១៥០ដើម និងកូនកានីន ៥០ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម