មាតិកា
ការចុះត្រួតពិនិត្យការរុករានទន្ទ្រានឈូសឆាយព្រៃលិចទឹក ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៨ មិថុនា ២០២១
64

ថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយ លោកខាត់ ពុយ អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយផ្នែក  លោកនាយសង្កាត់កំពង់លួង យោធាខេត្ដបានចុះត្រួតពិនិត្យការរុករានទន្ទ្រានឈូសឆាយព្រៃលិចទឹក ប្រទះឃើញមានការលួចភ្ជួររាស់ឈូសឆាយ ស្ថិតនៅចំនុចខាងកើតទួលសាលា ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ លើផ្ទៃដី ទំហំ ៤ហិចតា ត្រង់និយាមកា :
X= 0423594     Y= 1383797
X= 0423758     Y= 1383794

ចំនួនអ្នកចូលទស្សនា
Flag Counter