មាតិកា
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ ក្រុមការងារ អាជ្ញាធរភូមិរលាប បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៨គ្រួសារ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ មិថុនា ២០២១
86

ថ្ងៃអាទិត្យ ១១កើតខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ ក្រុមការងារ  អាជ្ញាធរភូមិរលាប  បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៨គ្រួសារ ដែលប៉ះពាល់ប្រយោល ជាមួយ(ប្រពន្ធ កូន ក្មួយ )ដែលជាកម្មកររោងចក្រកាត់ដេរនៅស្រុកក្រគរ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័ក  ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ  ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម   ក្រុមការងារទឹកត្រី ១ដប ទឹកសុីអុីវ ១ដប  មី ១៥កញ្ចប់ ទឹកសុទ្ធ២យួរ​ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងផ្ទះ។
*សរុបរួមជាមានៈ
  -អង្ករ ៨០គីឡូក្រាម
  -ទឹកសុីអុីវ ៨ដប
  -ទឹកត្រី     ៨ដប
  -មី ១២០កញ្ចាប់
  -ទឹកសុទ្ធ ១៦យួ

ចំនួនអ្នកចូលទស្សនា
Flag Counter