ថ្ងៃអាទិត្យ ១១កើតខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ សង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ សហការជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ពីចំណុចក្បាលជ្រោយកោះក្រមុំ ដល់ រានឣំបិល ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល ០១ ករណី (បំផ្លាញចោល)៖
_ របាំងសាច់ឣួនប្រវែង ១០៥០ម៉ែត្រ ស្មើ ០៥ខ្សែ
- ក្បាលបរចំនួន ០៧ គ្រឿង
- បង្គោលចំនួន ២២០ ដើម
- ត្រីចំរុះទងន់ ៤៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម