ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ខែ មិថុនា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌ រួមមាន លោកនាយផ្នែកក្រគរ កម្លាំងសង្កាត់កំពង់លួង យោធាខេត្ត ដោយប្រើកម្លាំងសរុប១៣ នាក់ មធ្យោបាយកាណូតចំនួន០៤ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីចំនុចជ្រោយស្ដី រហូតដល់ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ជាលទ្ធផល បាន ០២ករណី ទាញបំផ្លាញចោល ៖
_ របាំងសាច់អួន ០២ ខ្សែ ប្រវែង៥០០ ម៉ែត្រ
_ ក្បាលបរចំនួន ៤ គ្រឿង
_របាំងសាច់អួនក្រឡាល្អិត ១២ខ្សែ ប្រវែង ១៣០០ម៉ែត្រ
_ លូកងស្បៃមុង ២៤ មាត់
_ បង្គោលចំនួន ៥៥០ ដើម
_ ចាក់លែងត្រីចំរុះ ២៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម