ថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន
នាយសង្កាត់សហការណ៍ជាមួយយោធាខេត្ត និងប៉ូលីសស្រុកបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកអន្ទង់វល្លិ៍ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ០៤ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៦ មាត់
_ បង្គោលចំនួន ៤៧០ ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម