ថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់ មានលោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង យោធាខេត្ត បានចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក សែម រ៉ាឌី អនុប្រធានការិយាល័យវិវាទកម្ម នៃរដ្ឋបាលជលផល រួមមានលោក
នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងមន្ដ្រីជំនាញជាច្រើនរូបទៀត ដោយប្រើកម្លាំងសរុប១៩នាក់ មធ្យោបាយកាណូតចំនួន ០៤គ្រឿង ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅព្រំប្រទល់ ខេត្ដ ពោធិ៍សាត់ កំពង់ឆ្នាំង
(តំបន់ ក ដប) ជាលទ្ធផលបាន ០២ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន:
_ របាំងសាច់អួនចំនួន ០៩ ខ្សែ ប្រវែង ២៤០០ ម៉ែត្រ
_ ក្បាលបរចំនួន ១៨ គ្រឿង
_របាំងស្បៃមុងចំនួន ៦០ ខ្សែ ប្រវែង ៤៥០០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ៦០មាត់
_ បង្គោលចំរឹងចំនួន ៥២០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៦០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម