មាតិកា
ការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៧គ្រួសារ ដែលប៉ះពាល់ប្រយោល ជាមួយ(កូន ក្មួយ )ដែលជាកម្មកររោងចក្រកាត់ដេរ ស្រុកក្រគរ
ចេញ​ផ្សាយ ២៤ មិថុនា ២០២១
125

ថ្ងៃពុធ ១៤កើតខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ ក្រុមការងារ  អាជ្ញាធរភូមិពោធិ៍អណ្តោត  បានចុះសួរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៧គ្រួសារ ដែលប៉ះពាល់ប្រយោល ជាមួយ(កូន ក្មួយ )ដែលជាកម្មកររោងចក្រកាត់ដេរនៅស្រុកក្រគរ។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវចេះការពារ ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណ  អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានរបស់រដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ។ លោកបានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងក្រុមការងារ  ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម   ក្រុមការងារជូន ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប  មី ១៥កញ្ចប់ ទឹកសុទ្ធ២យួរ​ ដើម្បីជួយសំរាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡី ស័ក១៤ថ្ងៃនៅក្នុងផ្ទះ។
*សរុបរួមមានៈ
  -អង្ករ ៧០គីឡូក្រាម
  -ទឹកសុីអុីវ ៧ដប
  -ទឹកត្រី     ៧ដប
  -មី ១០៥កញ្ចាប់
  -ទឹកសុទ្ធ ១៤យួ

ចំនួនអ្នកចូលទស្សនា
Flag Counter