មាតិកា
កិច្ចប្រជុំជាមួយប្រជាពលរដ្ឋដែលលួច រានភ្ជួរដី និងរំលោភដីបឹងក្នុងដីតំបន់៣ នៅចំណុច បឹងឈូកសភូមិតាណៃ ឃុំអូរតាប៉ោង
ចេញ​ផ្សាយ ២៥ មិថុនា ២០២១
149

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅវេលាព្រឹក ម៉ោង៨ផ្នែករដ្ឋបាលជលផល រាំងទិល បានចូលរួមប្រជុំនៅរដ្ឋបាលអូរតាប៉ោង ដឹកនាំអង្គប្រជុំលោក ង៉ែត ហៀងមេឃុំអូរតាប៉ោងនិងមានការចូលរួមជំទប់ទី៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលមេភូមិស្តុកឃ្លោក មេភូមិព្រៃក្របៅ សហគមន៍នេសាទ ស្តុកឃ្លោក 
សហគមន៍នេសាទសម្រោងមុខយក្ស និងប្រជាពលរដ្ឋមានការពាក់ពន្ធ័និងដីតំបន់៣ សរុប២២នាក់ ។
 -អង្គប្រជុំបានអញ្ជើញប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលមានការលួច រានភ្ជួរដី និងរំលោភដីបឹងក្នុងដីតំបន់៣ នៅចំណុច បឹងឈូកសភូមិតាណៃ ឃុំអូរតាប៉ោង មកប្រជុំ និងជម្រាបជូនពីច្បាប់ស្តីពីជលផល ក្នុងមាត្រា៩៨ ចំណុច១ជាប់ទោសទណ្ឋពី០៣ទៅ៥ឆ្នាំ ។
  - ចំពោះប្រជាពលរដ្ឋទាំង១២គ្រួសារផ្នែករដ្ឋបាលជលផលនិង
សហការជាមួយអាជ្ញាធរដែនដីចុះពិនិត្យជាក់ស្តែង ដើម្បីរៀបចំកំណត់ហេតុ អនុវត្តតាមនិតិវិធីច្បាប់ស្ដីពីជលផល ។

ចំនួនអ្នកចូលទស្សនា
Flag Counter