ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ដពោធិ៍សាត់ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន លោកនាយផ្នែកក្រគរ
លោកនាយ សង្កាត់កំពង់លួង មន្ដ្រីបរិស្ថាន យោធាខេត្ត បានចូលរួមជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក សែម រ៉ាឌី អនុប្រធានការិយាល័យវិវាទកម្ម នៃរដ្ឋបាលជលផល រួមមានលោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងមន្ដ្រីជំនាញជាច្រើនរូបទៀត ដោយប្រើកម្លាំងសរុប២៣នាក់ មធ្យោបាយកាណូតចំនួន ០៧គ្រឿង ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីឃុំស្នាអន្សា រហូតដល់ចំនុចជ្រោយវែង ព្រំប្រទល់(ស្រុកក្រគរ-កណ្ដៀង) ជាលទ្ធផលបាន ០២ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_ របាំងសាច់អួនចំនួន ១៥ ខ្សែ ប្រវែង ៣១០០ ម៉ែត្រ
_ ក្បាលបរចំនួន ១៥ គ្រឿង
_របាំងសាច់អួនក្រឡាល្អិតចំនួន ៤១ ខ្សែ ប្រវែង ៤១០០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ៨២មាត់
_ បង្គោលចំរឹងចំនួន ២១០០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៩០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម