មាតិកា
កិច្ច ប្រជុំជាមួយក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កងឯកភាពកំចាត់មីនទី០៣ ដើម្បីសិក្សាគម្រោងសហរណកម្មបោសសំអាតមីននិងជួយសង្រោះជនពិការដោយសារមីន និងគម្រោងអភិវឌ្ឈន៍សហគមន៍សម្រាប់ឆ្នាំ២០២១-២០២២ ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ មិថុនា ២០២១
114

ថ្ងៃព្រហស្បត្តិ៍ ១៥ កើតខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមប្រជុំជាមួយក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កងឯកភាពកំចាត់មីនទី០៣ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងចុះសិក្សាគម្រោងសហរណកម្មបោសសាមអាតមីននិងជួយសង្រោះជនពិការដោយសារមីន និងគម្រោងអភិវឌ្ឈន៍សហគមន៍សម្រាប់ឆ្នាំ២០២១-២០២២ ក្នុងខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមសរុប ០៧ នាក់/ស្រី០១នាក់។
៚ក្នុងកិច្ចប្រជុំនេះមានការបង្ហាញសង្ខេបគម្រោង និងសកម្មភាពសំខាន់ៗដែលត្រូវអនុវត្ត ដោយលោក រស់ សុភា ប្រធានមជ្ឈមណ្ឌល ដូចជា: ១.ការបោសសំអាតមីនៅតំបន់មានហានិភ័យខ្ពស់ ២.ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវលំ និង៣.ការហ្វឹកហ្វឺនកសិកម្មបឋម ។ចំពោះសកម្មភាពទាក់ទងវិ័ស័យកសិកម្ម គម្រោងបានជ្រើសរើសភូមិគោលដៅចំនួន០២ ភូមិទួលគ្រួស និង ភូមិដូននាគ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់សម្រាប់ធ្វើការការបណ្តុះបណ្តាល ការដាំដំណាំបន្លែ ដំណាំរួមផ្សំមានរយៈពេលខ្លី និងមានសក្តានុពល ការចិញ្ចឹមមាន់ និងការផ្តល់ពូជជាដើម ជូនយុទ្ធជនពិការ ក្រោយពេលសកម្មភាពសំអាតមីនលើដីបង្កបង្កើនផលរបស់ពួកគាត់។
៚៚លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានសំដែងនូវការអបអរសាទរ និងគាំទ្រសកម្មភាព យ៉ាងពេញទំហឹង ទាក់ទងនឹងវិស័យកសិកម្ម ដូចជាបច្ចេកទេស និងធនធានមនុស្សសម្រាប់ធ្វើសកម្មភាព គ្រប់ពេលនៅពេលមជ្ឈមណ្ឌលត្រូវការ។ លោកបានបន្ថែមថាដំណាំ ដែលមានរយៈពេលខ្លី និងមានសក្តានុពល នៅតំបន់នេះ មានដូចជា:ដំណាំពោត បន្លែ ដំឡូងមី សណ្តែកដី ជាដើម។ 
៚៚៚ជាផែនការបន្ទាប់ ក្រុមការងារមជ្ឈមណ្ឌលនិងចុះធ្វើការប៉ាន់ប្រមាណតម្រូវការការទាក់ទងនិងវិស័យកសិកម្ម នៅតំបន់គោលដៅ និងរៀបចំធ្វើកិច្ចព្រមព្រៀងជាមួយមន្ទីរ ដើម្បីអនុវត្ត នៅសកម្មភាពទាក់ទងនឹងកសិកម្ម នៅពេលរកឃើញតម្រូវការជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter