មាតិកា
ចុះប្រតិបត្តិការនៅចំណុចមាត់ ព្រែកតាឡែន ភូមិដីរនាត ឃុំមេទឹកស្រុកបាកាន បានជួបប្រទះការនេសាទដោយប្រើឧបករណ៍ទំនើប
ចេញ​ផ្សាយ ២៧ មិថុនា ២០២១
71

ថ្ងៃសៅរ៍ ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នៅ វេលាម៉ោង ៧ និង ៤៧នាទី ផ្នែក
រដ្ឋបាលជលផល រាំងទិល បានរួមសហការជាមួយកម្លាំងយោធាខេត្តបានចុះប្រតិបត្តិការនៅចំណុចមាត់ ព្រែកតាឡែន ភូមិដីរនាត ឃុំមេទឹកស្រុកបាកាន បានជួបប្រទះការនេសាទដោយប្រើឪបករណ៍ទំនើបកម្លាំងសមត្ថកិច្ចចម្រុះបានឯកភាពគ្នាចុះធ្វើការបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង អនុវត្តបាន១ករណី
វត្ថុតាងបំផ្លាញចោលរួមមាន ÷
  - លូ ស្បៃមុង ចំនួន១២ គ្រឿង
     ចំនួន ០៧ ខ្សែ ។
  - របាំងស្បៃមុង ប្រវែង៨០០ម
  - បង្គោលចម្រឹងចំនួន ៦៥០ ដើម
  - កូនត្រីចម្រុះចាក់លែង ១៧ គក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter