មាតិកា
ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៧គ្រួសារ ដែលប៉ះពាល់ប្រយោលជាមួយ បងប្អូន កូន ក្មួយ ដែលធ្វើការនៅរោងចក្រកាត់ដេរ នៅសង្កាត់រលាប
ចេញ​ផ្សាយ ២៧ មិថុនា ២០២១
107

ថ្ងៃសៅរ៍២ រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ  អាជ្ញាធរភូមិ  បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៧គ្រួសារ ដែលប៉ះពាល់ប្រយោលជាមួយ បងប្អូន កូន ក្មួយ ដែលធ្វើការនៅរោងចក្រកាត់ដេរ និងចេញពីមណ្ឌលចត្តាឡីស័កទួលគ្រួស និងមណ្ឌលចត្តាឡីស័កក្រាំងតាសែន ក្រុងពោធិ៍សាត់។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កត្រូវការពារ ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណ  អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ។ លោក បាននាំយកអំណោយរបស់ក្រុមការងារ ផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម    ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប  មី ១៥កញ្ចប់ ទឹកសុទ្ធ២យួរ​ ដើម្បីជួយសំរាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡី ស័ក បន្តគ្រប់១៤ថ្ងៃនៅផ្ទះ។
១-ភូមិអូរថ្កូវ ៣គ្រួសារ
២-ភូមិថ្នល់ជប៉ុន  ១គ្រួសារ
៣-ភូមិរលាប  ៣គ្រួសារ និងបានផ្តល់អង្ករជូនដល់កម្លាំងប្រជាការពារភូមិរលាប ៣នាក់/អង្ករ១០គីឡូក្រាម។
*សរុបរួមមានៈ
  -អង្ករ ១០០គីឡូក្រាម
  -ទឹកសុីអុីវ ៧ដប
  -ទឹកត្រី     ៧ដប
  -មី ១០៥កញ្ចាប់
  -ទឹកសុទ្ធ ១៤យួ ។

ចំនួនអ្នកចូលទស្សនា
Flag Counter