មាតិកា
វគ្គបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ ដល់និវត្តជន នៅភូមិអភិវឌ្ឍន៍បុនរ៉ានីសែនជ័យដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ មិថុនា ២០២១
91

ថ្ងៃអង្គារ ៥រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១: លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេស កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ ដល់និវត្តជន សរុប៦០នាក់/ស្រី២៥នាក់ ដើម្បីលើកកំពស់ជីវភាពនិវត្តន៍ជន និងការពង្រីកវិសាលភាពវិស័យកសិកម្ម  នៅតំបន់អភិវឌ្ឍន៍ដែល បានផ្តល់ជាដី សម្បទានសង្គមកិច្ច និងសាងសង់ផ្ទះ០១ខ្នង/០១គ្រួសារ នៅភូមិ
អភិវឌ្ឍន៍បុនរ៉ានីសែនជ័យដំណាក់ត្រយឹង ភូមិសាយ ឃុំព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ 
៚៚ខ្លឹមសារសំខាន់នៃប្រធានបទ ដែលបានបណ្តុះបណ្តាល:១-ពិភាក្សាអំពីការជ្រើសរើសគ្រាប់ពូជ ២-កាជ្រើសរើសដី និងរៀបចំដី ៣-ការដាំដុះដំណាំ ៤-ការថែទាំ (ជ្រុំជ្រោយដី ដាក់ជី ដាក់ទឹក) ៥-ការគ្រប់គ្រង សត្វល្អិត ជម្ងឺ និងវិធានការការពារនិងកំចាត់ ៦-ការប្រមូលផល និងបានពិភាក្សាអំពីការរៀបចំសួនបន្លែគ្រួសារផងដែរ។ក្រុមការងារបានបន្ថែមថា បងប្អូនដែលបានទទួលការបណ្តុះបណ្តាល ត្រូវយកចំណេះដឹងនេះទៅអនុវត្ត ប្រកបការងារកសិកម្ម ជៀសវាងទុកដីទំនេរចោល ពីព្រោះដីនៅតំបន់នេះជាដីមានជីវជាតិល្អ ហើយក្នុងករណីមានបញ្ហាទាក់ទងកសិកម្ម មន្ទីរនឹងគាំទ្រយ៉ាងពេញទំហឹង ប្រសិនបើបងប្អូនជានិវត្តជនតម្រូវការជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter