មាតិកា
ពិធីផ្តល់ទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន៤០គ្រួសារ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០១ កក្កដា ២០២១
114

ថ្ងៃពុធ៦រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៣០  ខែមិថុនា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួម ពិធីផ្តល់ទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន៤០គ្រួសារ នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន​ ខេត្តពោធិ៍សាត់ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ មន្រ្តីបច្ចេកទេសកម្មវិធីASPIRE មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកបាកាន ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មបន្លែ។ ក្នុងពិធីខាងលើលោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់ក្រុមបណ្តុំមួយចំនួនដូចជា៖-ខិតខំដាំដុះបន្លែឲ្យបានល្អនិងត្រូវគិតគូពីសុវត្ថិភាពបន្លែ ស្រមតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) ,ត្រូវចេះទំនាក់ ទំនងស្វែងរកទីផ្សារ(អ្នកទិញ)មុនពេល នាំគ្នាដាំដុះ ,ចេះរៀបចំផែនការផលិតឲ្យច្បាស់លាស់ដើម្បីធានានូវតម្លៃបន្លែ,សុំឲ្យប្រើប្រាស់នូវសម្ភារៈកសិកម្មទាំងនេះឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ អ្នកបច្ចេកទេស  និង សុំអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter