ថ្ងៃសុក្រ ៨រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារបច្ចេកទេសកសិកម្ម បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ និងចិញ្ចឹមត្រី ដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រកបរបរកសិកម្ម និងបង្កើនប្រាក់ចំណូល ក្រោយពេលធ្វើចត្ថាឡីស័ក រួចរាល់ដោយមានការអញ្ជើញជាគណៈអធិបតី លោក កែវ ចន្ទ័កែវ អនុប្រធានមន្ទីរ និង លោក វង្ស អេង អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង និងមានអ្នកចូលរួម សរុបចំនួន ២៨នាក់ /ស្រី ០៨នាក់ ក្នុងនោះជាកសិករចំនួន ១៩នាក់ ។
៚គោលបំណងនៃវគ្គ បង្កើនចំណេះដឹងបច្ចេកទេសកសិកម្ម និងអាចឱ្យពួកគាត់មានមុខរបរ បន្ថែមទាក់ទងនឹងវិ័ស័យកសិកម្ម ដើម្បីបង្កើនជីវភាព ក្នុងបរិបទការរីករាលនៃជំងឺកូវីដ១៩ ។
ក្រុមការងារបានប្រើប្រាស់វិធីសាស្រ្តសំខាន់ៗ
បង្ហាញខ្លឹមសារ ការពិភាក្សា ការបង្ហាញវីដេអូឃ្លីប បច្ចេកទេសកសិកម្ម ការប្រើប្រាស់សារ និង វិធានការសុខាភិបាល ៣កាពារ ៣ កុំ និង សំណួរ-ចម្លើយ។
៚៚ខ្លឹមសារសំខាន់ បង្ហាញមានជារួម៖
១.បច្ចេកទេសចិញ្ចឹមមាន់ ដូចជាការជ្រើសរើសទីតាំង-ពូជ ការផ្សំចំណីធម្មជាតិ ការចាក់វ៉ាក់សាំងកាពារ ការថែទាំនិងជីវឧស្ម័ន- ប្រភេទជំងឺ និងការព្យាបាល - ការប្រមូលផល និងការស្វែងរកទីផ្សា។
២.បច្ចេកទេសដំណាំចិញ្ចឹមត្រី ដូចជា:ការរៀបចំទីតាំង និងរៀបចំការចិញ្ចឹម ការជ្រើសរើសពូជ ការដាក់កូនត្រី ថែទាំជំងឺ និងការប្រមូលផល ជាដើម
៣.របៀបស្វែងរកអត្ថបទបច្ចេកទេស និងវីដេអូបច្ចេកទេស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តាមរយៈ Agri library
៤.រៀបចំផែនការតាមដាន និងគាំទ្រ សកម្មភាពបន្តការចិញ្ចឹមសត្វ និងចិញ្ចឹមមាន់ របស់ប្រជាពលរដ្ឋ ក្នុង០១វដ្តនៃផលិតកម្ម រហូតដល់ប្រមូលផល និងការស្វែងទីផ្សារ
៚៚៚៚ជាចុងក្រោយ ក្រុមការងារបានសំណូមពរ ឱ្យបងប្អូន ដែលបានចូលរួមវគ្គរួច សុំយកចំណេះដឹងនេះ ទៅប្រកបរបរកសិកម្ម តាមបច្ចេកទេស ក្នុងករណីមានបញ្ហាឬចំងល់ អាចទាក់ទង មកក្រុមការងារ ក្រុមការងារ និងចុះជួយបន្ថែមនូវពេលបងប្អូនត្រូវការ ។ ក្នុងពេលចប់វគ្គ សុំអជ្ញាធ័រ ភូមិ ឃុំ តាមដាន និងគាំទ្រ ជំរុញឱ្យបានទទួលផលល្អ ដើម្បីជួយសម្រួលទុក្ខលំបាក និង បង្កើន
ជីវភាពគ្រួសារ ជូនដល់បងប្អូន ស្រុកវាលវែង របស់យើង។