ថ្ងៃសុក្រ ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកទុនសហវិនិយោគ ដល់សមាជិកបណ្តុំអាជីវកម្មមាន់ ចំនួន ៤០គ្រួសារ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាប្រធានអនុកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាអនុប្រធានអនុកម្មវិធី Aspireខេត្ត ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកម្មវិធីASPIRE មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកក្រគរ ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មមាន់។
ក្នុងពិធីខាងលើលោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់សមាជិកបណ្តុំទាំងអស់ ដូចតទៅ៖ ១.ត្រូវនាំគ្នាខិតខំជម្រុញក្នុងការចញ្ចឹមមាន់ឲ្យបានច្រើន មិងថាចិញ្ចឹមយកសាច់ ឬចិញ្ចឹមយក ស៊ុតនោះឡើយ។ ២.ត្រូវចេះទំនាក់ទំនងស្វែងរកអ្នកទិញ និង តាមដានព័តមានទីផ្សារមាន់ ៣.ត្រូវនាំគ្នាចេះរៀបចំផែនការផលិតឲ្យច្បាស់លាស់ដើម្បីលក់បានតម្លៃនិងទទួលបានប្រាក់ចំណេញ។
៤.ត្រូវមានទំនាក់ទំនងគ្នាឲ្យបានល្អជាមួយមន្រ្តីបច្ចេកទេស ។
៥.ក្រៅពីការចិញ្ចឹមមាន់ គួរតែជម្រុញ ក្នុងការចិញ្ចឹមត្រី ដាំបន្លែ បន្ថែមទៀត ដើម្បីបង្កើនចំណូល។
៦.ក្នុងស្ថានភាពកូវីត១៩នេះ សុំអោយ ទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។