មាតិកា
ពិធីផ្តល់ទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព
ចេញ​ផ្សាយ ០៦ កក្កដា ២០២១
374

ថ្ងៃចន្ទ ១១រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី៥  ខែកក្កដា ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួម ពិធីផ្តល់ទុនសហវិនិយោគដល់សមាជិកបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ចំនួន២០គ្រួសារ ( ក្រុមDemo ១០គ្រួសារ និង សមាជិក១០ គ្រួសារ) តំណាងឲ្យសមាជិកក្រុមទាំង ១០ភូមិ ស្មើនឹង ២៥៧គ្រួសារ (ភូមិម៉ ភូមិចាយ៉ូវ ភូមិត្រាង ភូមិក្តាត ភូមិមេទឹក ភូមិអូរព្រាល ភូមិអង្កាញ់ ភូមិកោះខ្សាច់ ភូមិតាមុំ និងភូមិប៉ាឡោ ) នៅឃុំមេទឹក ស្រុកបាកាន​ ខេត្តពោធិ៍សាត់។
៚កម្មវិធីនេះ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងអនុវត្តដោយក្រុម ហ៊ុនមិត្តកសិករ ចំណាន (MKC) ។
៚៚ធាតុចូលទាំងអស់ដែលចែកជូនកសិករគំរូម្នាក់ៗរួមមាន:
ប្រព័ន្ឋស្រោចស្រព១ឈុត,គ្រាប់ពូជដំណាំ ៦កញ្ចប់,
ថាសបណ្តុះកូន ១០ថាស,សំណាញ់ទ្រើង ៥ដុំ,កៅស៊ូគ្របរោង ២០០ម,សៀវភៅ ប៊ិច កត់ត្រា ១ក្បាល,ជីធម្មជាតិ ៥០គ.ក ជីកសិកម្ម ៥០គ.ក,ថ្នាំកសិកម្ម ១ដប,កំបោរកសិកម្ម ២០គ.ក។
ដោយឡែកកសិករជាសមាជិកក្រុមទទួលបាន:គ្រាប់ពូជដំណាំ ២កញ្ចប់ និង ជីធម្មជាតិ ១គ.ក។
៚៚៚ក្នុងពិធីខាងលើលោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់ក្រុមបណ្តុំមួយចំនួនដូចជា៖ ខិតខំដាំដុះបន្លែឲ្យបានល្អនិងត្រូវគិតគូពីសុវត្ថិភាពបន្លែ ស្រមតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) ,ត្រូវចេះទំនាក់ ទំនងស្វែងរកទីផ្សារ(អ្នកទិញ)មុនពេល នាំគ្នាដាំដុះ ,ចេះរៀបចំផែនការផលិតឲ្យច្បាស់លាស់ដើម្បីធានានូវតម្លៃបន្លែ,សុំឲ្យប្រើប្រាស់នូវសម្ភារៈកសិកម្មទាំងនេះឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ អ្នកបច្ចេកទេស  និង សុំអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter