មាតិកា
ការ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺត្រូវបានសម្រាកព្យាបាលជំងឺ និងអ្នកពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៥គ្រួសារ
ចេញ​ផ្សាយ ០៨ កក្កដា ២០២១
54

ថ្ងៃ ពុធ ១៣រោច ខែ  បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៧ខែកក្កដា  ឆ្នាំ ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ  អាជ្ញាធរភូមិស្ពានថ្ម ភូមិថ្នល់ជប៉ុន បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកជំងឺត្រូវបានសម្រាកព្យាបាលជំងឺ និងអ្នកពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន​៥គ្រួសារ ក្នុងនោះ ភូមិស្ពានថ្ម ៣គ្រួសារ(ផ្សារភួពុយ)   ភូមិថ្នល់ជប៉ុន ២គ្រួសារ(កម្មករមកពីភ្នំពេញ)  ភូមិថ្នល់បំបែក ៣ គ្រួសារ សរុបស្មើនឹង២៥នាក់។ លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅផ្ទះជួយទប់ស្កាត់ការរីករាលដាលជំងឺ ត្រូវពាក់ម៉ាស់ ថែរក្សាសុខភាព ផឹកទឹកក្តៅ​ ទឹកក្រូចឆ្មា រំហាត់ប្រាណ  អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ។ លោក បាននាំយកអំណោយរបស់ក្រុមការងារ ផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម    ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប  មី ១៥កញ្ចប់ ទឹកសុទ្ធ ២យួរ​ ដើម្បីជួយសំរាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡី ស័ក នៅតាមខ្នងផ្ទះ។
*សរុបជារួម:
១-អង្ករ ៨០គីឡូក្រាម
២-មី  ១២០កព្ចាប់
៣-ទឹកត្រី ៨ដប
៤-ទឹកសុីអុីវ ៨ដប
៥-ទឹកសុទ្ធ​​  ១៣យួ

ចំនួនអ្នកចូលទស្សនា
Flag Counter