ថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយ លោកខាត់ ពុយ អភិបាលរងស្រុកក្រគរ មានការចូលរួមពី លោកនាយផ្នែក លោក នាយសង្កាត់កំពង់លួង យោធាខេត្ដ មន្ដ្រីបរិស្ថានបានចុះត្រួត
ពិនិត្យ ការរុករានទន្ទ្រានឈូសឆាយព្រៃលិចទឹក ប្រទះឃើញមានការលួចភ្ជួររាស់ឈូសឆាយ លើផ្ទៃដី ទំហំ ០២ហិចតា ។ស្ថិតនៅចំនុចអូរគ្រាល ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ត្រង់និយាមកាដូចខាងក្រោម:
X= 0424106 Y= 1383527
X= 0424316 Y= 1383494
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម