ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំ ក្រុមការងារ អាជ្ញាធរភូមិអូរថ្កូវ ភូមិព្រែកត្នោត បានចុះសួរសុខទុក្ខបងប្អូនដែល ប៉ះពាល់ប្រយោល កំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន៥គ្រួសារ ក្នុងនោះ ភូមិអូរថ្កូវ ៤គ្រួសារ ភូមិព្រែកត្នោត ១គ្រួសារ (កម្មករមកពីភ្នំពេញ) សរុបស្មើនឹង២២នាក់ ស្រី១៥នាក់។
លោកបានធ្វើការណែនាំកុំឱ្យដើរទៅណាមកណាឱ្យក្នុង អំឡុង ពេលធ្វើចត្តាឡីស័កនៅផ្ទះជួយទប់ស្កាត់ការរីករាលដាលជំងឺ ត្រូវពាក់ម៉ាស់ ថែរក្សាសុខភាព ផឹកទឹកក្តៅ ទឹកក្រូចឆ្មា រំហាត់ប្រាណ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ។ លោក បាននាំយកអំណោយរបស់ក្រុមការងារ ផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន អង្ករចំនួន ១០គីឡូក្រាម ទឹកត្រី ១ដប ទឹកសុីអុីវ ១ដប មី ១៥កញ្ចប់ ទឹកសុទ្ធ ២យួរ ដើម្បីជួយសំរាលក្នុងបន្ទុកជីវភាពខ្វះខាតប្រចាំថ្ងៃក្នុងអំឡុងពេលធ្វើចត្តាឡី ស័ក នៅតាមខ្នងផ្ទះ។
*សរុបជារួម:
១-អង្ករ ៥០គីឡូក្រាម
២-មី ៧៥កព្ចាប់
៣-ទឹកត្រី ៥ដប
៤-ទឹកសុីអុីវ ៥ដប
៥-ទឹកសុទ្ធ ១០យួ